អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) គឺជាអង្គការមិនមែនរដ្ឋាភិបាលជាតិ មិនរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នំា១៩៩៨ និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០១០ ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលលើការងាររអភិវឌ្ឍន៍និងលើកកម្ពស់សិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។ បច្ចុប្បន្នអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានទទួលថវិកា និងបច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា សម្រាប់អនុវត្តគម្រោងយើងការពារកុមារ (We Protection Project) នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេល៣៦ខែ (ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៧)
ប្រាក់បៀវត្សរ៍៖ បុគ្គលិកតំណែងនេះនឹងទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែដែលមិនទាន់បានកាត់ពន្ធចំនួន៤០០ដុល្លាក្នុង១ខែ
ប្រាក់អត្ថប្រយោជន៍ផ្សេងៗ៖ បុគ្គលិកតំណែងនេះនឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗដូចខាងក្រោម៖
- ប្រាក់សុខភាពប្រចាំខែ១៥ដុល្លា ក្នុង១ខែ
- ប្រាក់បង់ឱ្យបសស ប្រចាំខែ (NSSF
- Pension Pay)
- ប្រាក់ Provident fund ចំនួន៥%ក្នុង១ខែនៃប្រាប់បៀវត្សរ៍ប្រចាំខែ
- ប្រាក់ថ្លៃកាតទូរសព្ទ១៥ដុល្លា
- ការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់ការងារ
- ប្រាក់ Severance Pay/Seniority Fund
- ការដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំគឺផ្អែកតាមគោលនយោបាយ និងនិតិវិធីរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
តួនាទី និងការទទួលខុសត្រូវ
- រៀបចំបង្កើតកម្រងសំនួរ និងឧបករណ៍បញ្ចូលទិន្ន័យ
- ធ្វើការជាមួយបុគ្គលិក ប្រធានកម្មវិធី និងបុគ្គលិកផ្នែកបច្ចេកទេសរបស់ម្ចាស់ជំនួយបង្កើតឧបករណ៍តាមដាន និងត្រួតពិនិត្យគម្រោង។
- ធ្វើការសម្របសម្រួលជាមួយបុគ្គលិកនិងប្រធានកម្មវិធីដោយមានការគាំទ្របច្ចេកទេសពីអ្នកជំនាញរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងការបង្កើតកម្រងសំណួរ។
- ពិនិត្យ និងតាមដានទៅលើទិន្នន័យដែលក្រុមការងារបានធ្វើការបញ្ចូលជាប្រចាំខែ
- បណ្តុះបណ្តាល និងសម្របសម្រួលការប្រមូលនិងបញ្ចូលទិន្ន័យ
- បណ្ដុះបណ្ដាលដល់បុគ្គលិកនិងក្រុមកុមារនិងយុវជននៅតាមតំបន់គោលដៅស្ដីពីកម្រងសំណួរនិងការបញ្ចូលទិន្នន័យ
- សម្របសម្រួលការប្រមូលទិន្នន័យដើមគ្រា ទិន្នន័យសម្រាប់វាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង។
- ធ្វើការជាមួយបុគ្គលិកក្រុមកុមារ និងយុវជនក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្ន័យរបស់គម្រោងដោយប្រឹក្សាយោបល់ជាមួយប្រធានគម្រោង និងការគាំទ្របច្ចេកទេសពីអង្គការភ្លែនអន្តរជាតិកម្ពុជា។
- រក្សាទុក និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធត្រួតពិនិត្យផ្អែកតាមទម្រង់ដែលបានព្រមព្រៀងគ្នាជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជាដើម្បីឱ្យប្រកដថា ការអនុវត្តន៍សកម្មភាពគម្រោងត្រូវបានកត់ត្រា និងមានឯកសារជាភស្តុតាង និងអនុលោម តាមកិច្ចព្រមព្រៀងជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា។
- សម្របសម្រួលការប្រមូលទិន្នន័យគម្រោងប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង។
- រៀបចំរបាយការណ៍
- កត់ត្រា និងរក្សានូវឯកសារស្តីពីលទ្ធផលដែលមានផ្លាស់ប្តូរនៅក្នុងពេលផ្សេងគ្នាតាមរយៈគម្រោង។
- រៀបចំរបាយការណ៍ត្រួតពិនិត្យតាមពេលវេលាដែល បានកំណត់ជាមួយភ្លែនអន្តរជាតិកម្ពុជា
- ពិនិត្យនូវរបាយការណ៍ប្រចាំត្រីមាសរបាយការប្រចាំឆមាស និងរបាយការណ៍ប្រចាំឆ្នាំ និងជួយស្វែងរកឯកសារផ្សេងៗដែលជាតម្រូវការចាំបាច់របស់គម្រោង។
- ប្រមូល និងចងក្រងផ្សព្វផ្សាយនូវការអនុវត្តន៍ល្អៗពីគម្រោងរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
- រៀបចំផែនការ
- ជួយប្រធានកម្មវិធីក្នុងការរៀបចំគម្រោងសំណើរថវិកាប្រសិនបើមានភាពចាំបាច់
- ត្រូវប្រាកដថាសកម្មភាពគម្រោងទាំងអស់ដែលបានអនុវត្តត្រូវបានកត់ត្រានិងរាយការណ៍បានយ៉ាងត្រឹមត្រូវតាមវិធីដែលផ្តល់នូវការវាយតម្លៃផ្ទៃក្នុង និងខាងក្រៅអង្គភាព។
- រៀបចំផែនការសម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃគម្រោងប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និងបិទបញ្ចប់គម្រោង។
- រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។
- តួនាទីដែលមានទំនាកទំនងជាមួយថវិកា និងហិរញ្ញវត្ថុ៖
- ធានាថាឱ្យបានថាការប្រើប្រាស់ថវិកាសម្រាប់ការអនុវត្តន៍សកម្មភាពគម្រោងរបស់បុគ្គលិកគម្រោងគឺប្រកបដោយប្រសិទ្ធភាព។
- ធានាថាការអនុវត្តន៍សកម្មភាពគម្រោងទាំងអស់ត្រូវបានចំណាយផ្អែកលើថវិកាដែលបានព្រមព្រៀងពីម្ចាស់មូលនិធិ និងអនុវត្តតាមគោលនយោបាយរបស់PSOD។
- ទំនាក់ទំនងជាមួយនឹងបុគ្គលិក និងប្រធានកម្មវិធី៖
- ចូលរួមក្នុងវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ ឬសិក្ខាសាលារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
- ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារគម្រោង និងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គម្រោង
- ចូលរួមលើកកម្ពស់បរិយាកាសក្រុមការងារដោយការចូលរួមចែករំលែកនូវគំនិតផ្តួចផ្តើម
- ទទួលយកកិច្ចការក្រៅការពិពណ៌នាការងារនេះដែលជាតម្រូវការរបស់ម្ចាស់មូលនិធិ និងអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍។
- ផ្តល់ព័ត៌មាន និងសម្ភារៈដូចជា របាយការណ៍ការថតសំឡេង និងការថតសំឡេង។ល។ ដែលទាក់ទងនឹងគម្រោងក្នុងស្ថាប័នករណីមានតម្រូវការ និងតាមតម្រូវការ។
លក្ខណៈសម្បត្តិ
- មានបទពិសោធន៍យ៉ាងតិច ១-២ ឆ្នាំ ក្នុងការងារពិនិត្យ និងតាមដានការវាយតម្លៃគម្រោង
- មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលស្តីពីM&E ការស្រាវជ្រាវ និងការវិភាគ
- បទពិសោធន៍ជាមួយអង្គការក្រៅរដ្ឋាភិបាល។
- ចេះភាសាអង់គ្លេស និងភាសាផ្សេងទៀតកាន់តែប្រសើរ
- មានបទពិសោធន៍ក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និង បិទបញ្ចប់គម្រោង។
- ចេះប្រើប្រាស់ជំនាញកុំព្យូទ័រ(SPSS, Excel, World, Power Points….)
- មានជំនាញទំនាក់ទំនង និងការសម្របសម្រួល
អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍មានម៉ូតូសម្រាប់បុគ្គលិកខ្ចីយកទៅប្រើប្រាស់បំពេញការងារបម្រើឱ្យគម្រោងយើងការពារកុមារ(We Protection Project)។ សម្រាប់ប្រេងសាំង ប្រេងម៉ាស៊ីន និងថ្លៃជួលជុលម៉ូតូជាការទទួលខុសត្រូវរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដែលស្ថិតក្រោមការគ្រប់គ្រង ចាត់ចែង និងធានានូវតម្លាភាពរបស់ប្រធានកម្មវិធីនៃគម្រោងនេះប្រចាំនៅខេត្តស្ទឹងត្រែង។
ការផ្តល់អទិភាពៈ
- បេក្ខជន និងបេក្ខនារីគ្រប់រូប ដោយគ្មានការរើសអើងលើជនពិការជនជាតិដើមភាគតិច ស្រ្តី និងអ្នកដែលមានទំនោរភេទ ឬទំនោរយេនឌ័រដែលមានសមត្ថភាព និងលទ្ធភាពក្នុងការបំពេញការងារលើតំណែងដែលអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍កំពុងតែប្រកាសជ្រើសរើសនេះមានឱកាសស្មើគ្នាក្នុងការដាក់ពាក្យ និងចូលរួមក្នុងដំណើរការ។ ជនពិការ ជនជាតិដើមភាគតិច ស្រ្តីនិងអ្នកដែលមានទំនោរភេទ ឬទំនោរយេនឌ័រមានអាទិភាពខ្ពស់។
- បេក្ខជន បេក្ខនារី ដែលចាប់អារម្មណ៍និងមានសមត្ថភាពសូមផ្ញើរប្រវត្តិរូបសង្ខេបបញ្ជាក់ច្បាស់ពីចំណេះដឹង ជំនាញនិងបទពិសោធន៍ការងារមកកាន់ការិយាល័យអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដែលមានអាសយដ្ឋានផ្ទះលេខ១២៦ ផ្លូវព្រះមុនីវង្ស ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លេខ ទូរស័ព្ទ088 6 709 919 , 011 353 789 , 092 788 819
ឬផ្ញើរតាមរយៈអ៊ីម៉ែល thea_chenda@yahoo.com , FT@psodorganization.org
Moreinfo: http://psodorganization.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!