មុខតំណាង: អ្នក បើកបររថយន្ដ
ទីតាំង: ខេត្ដព្រះវិហារ
ប្រាក់ខែ: ចរចា
ថ្ងៃផុតកំណត់: ០៥ សីហា ២០២៤
ការទទួលខុសត្រូវទំនួលខុសត្រូវ៖
ក- ផ្នែកបើកបរ
បើកបររថយន្តដែលបានកំណត់ឲ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។ ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរដែលបានកំណត់ រួមទាំងការប្រើប្រាស់ល្បឿនយានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរឲ្យបានត្រឹមត្រូវ។ កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៏ដែលទាក់ទងទៅនឹងផ្នែកថែទាំនិងជួសជុលផងដែរ។ ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្សល់កង់ ខ្សែពាន អាគុយ ប្រេងម៉ាស៊ីន ហ្រ្វាំង ។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។ ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឲ្យចេះប្រើប្រាស់ផងដែរ ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឲ្យជួយធ្វើ
ខ.ផ្នែកថែទាំនិងជួសជុល
1. ចែកចាយប្រព័ន្ធអគិ្គសនី
- ត្រូវប្រាកដថាប្រព័ន្ធអគ្គិសនីមានដំណើរការល្អ ជួសជុលជាបន្ទាន់នូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
- ការប្រើប្រាស់ម៉ាស៊ីនភ្លើងនិងថែទាំជាប្រចាំទៅតាមការណែនាំរបស់រោងចក្រដែលត្រូវផ្លាស់ប្តូរប្រេងទៅតាមកំណត់នៃម៉ោង។
- ជូតសំអាត ថែទាំកញ្ចក់ និងប្រព័ន្ធសូឡាឲ្យបានជាប្រចាំនិងតាមការណែនាំរបស់រោងចក្រ
2. ប្រព័ន្ធម៉ាស៊ីនត្រជាក់
- ត្រូវប្រាកដថារាល់បណ្តាញ និងឧបករណ៍ម៉ាស៊ីនត្រជាក់ល្អ និងត្រូវបានសំអាតជារៀងរាល់ពីរខែម្តង ហើយត្រូវឆ្លើយតបទៅតាមបច្ចេកទេស
3. ប្រព័ន្ឋព័ន្ធបំពងសំឡេង
- ត្រូវប្រាកដថាប្រព័ន្ធបំពងសំឡេងត្រូវបានឮ ហើយដំណើរការដោយល្អនៅពេលប្រជុំ ឬមានសកម្មភាពការងារដែលត្រូវប្រើ និងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
4. ប្រព័ន្ធសុវត្ថិភាព (នៅទីកន្លែងដែលអាចធ្វើទៅបាន)
- ត្រូវប្រាកដថាសំឡេងរោទ៍ត្រូវបានឮ ហើយដំណើរការដោយស្វ័យប្រវត្តិនិងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
5.ប្រព័ន្ធទូរស័ព្ទ
- ត្រូវប្រាកដថាប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាំងអស់មានដំណើរការល្អ និងប្រក្រតី ត្រូវជួសជុលឲ្យបានទាន់ពេលវេលាក្នុងករណីដែលខូចខាត
6.ការថែទាំអាគារការិយាល័យនិងជួសជុល
- ត្រូវប្រាកដថាអាគារការិយាល័យទាំងមូលត្រូវស្អាត មានសុវត្ថិភាព និងថែរទាំត្រឹមត្រូវ
- ផ្លាស់ប្តូរ និងជួសជុលជាបន្ទាន់នូវការបែកបាក់ខូតខាត ធ្លុះធ្លាយដំបូលតូចតាច ។ល។
- ត្រូវប្រាកដថារាល់ម៉ូទ័របូមទឹក និងប្រព័ន្ធផ្គត់ផ្គងដំណើរការបានល្អនិងប្រក្រតី
- ត្រូវប្រាកដថារាល់ទ្វារបង្អួច ។ល។ ស្ថិតក្នុងលក្ខខ័ណ្ឌល្អ និងដំណើរការជាប្រក្រតី
- កិច្ចការងារដទៃទៀតដែលបានស្នើរសុំឲ្យធ្វើដោយប្រធាន និងភ្ញៀវដែលធ្វើដំណើរជាមួយផង
តំរូវការសំខាន់ៗ
• មានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ
• មានអាជ្ញាប័ណ្ណបើកបរប្រភេទ B ឡើងទៅ
• វិញ្ញាបនបត្រថែទាំយានជំនិះ
• មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំក្នុងការបើកបររថយន្ត ឬស្មើ
• សមត្ថភាពក្នុងការបំពេញការងារថែទាំផ្សេងៗសម្រាប់ប្រព័ន្ធអគ្គិសនី និងថែទាំអគារ
HOW TO APPLY
Kindly complete the WV Application Form, CV, and Cover Letter. Apply through the link or through email: cam_recruitment@wvi.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!