សួស្តីអ្នកទាំងអស់គ្នា ពី Friends International ខេត្តសៀមរាប និង ភ្នំពេញ!
តើអ្នកមានជំនាញក្នុងការចម្អិនម្ហូបអឺរ៉ុប និងម្ហូបអាស៊ីដែរឬទេ? តើអ្នករីករាយក្នុងការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ដែលអ្នកមានទៅដល់អ្នកថ្មីៗទៀតដែរឬទេ?
ប្រសិនបើអ្នកឆ្លើយថា "បាទ ឬ ចាស“ នោះអ្នកប្រហែលជាបេក្ខជន ឬបេក្ខនារីដែលយើងត្រូវការហើយ!
យើងកំពុងរៀបចំនឹងបើកនូវស្តង់ ឬតូបលក់អាហារផ្សេងៗគ្នា ដែលស្ថិតនៅក្នុងទីកន្លែងបែបច្នៃប្រឌិតមួយរបស់ ហ្វ្រេន្ស ហ្វូ្យតឆឺ ហ្វែកធឺរី ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ។ អ្នកនឹងត្រូវបានធ្វើការរួមគ្នាជាមួយក្រុមការងាររបស់អ្នក ក្នុងការរៀបចំមុខម្ហូបបែបអាស៊ី និងអឺរ៉ុប សម្រាប់លក់ជូនអតិថិជនដែលមកពីជុំវិញពិភព លោក ។ អ្នកក៏នឹងត្រូវបានធ្វើការដោយផ្ទាល់ជាមួយអ្នកហាត់ការ ដែលមានបំណងចង់ក្លាយជាចុងភៅដ៏មានជំនាញម្នាក់ផងដែរ ។ នៅក្នុងតួនាទីនេះ អ្នកនឹងមានឱកាស ដើម្បីរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ហើយអ្នកក៏ជាបុគ្គលគំរូម្នាក់សម្រាប់យុវវ័យផងដែរ ។
- ធ្វើការសហការជាក្រុម ដើម្បីរក្សានូវស្តង់ដារអនាម័យសុវត្ថិភាពទៅលើសម្ភារៈ ស្តង់ ឬតូបលក់ម្ហូប និងកន្លែងការងារត្រូវតែស្អាត
- ទទួលស្វាគមន៍អតិថិជនក្នុងស្រុក និងក្រៅស្រុក
- បង្ហាត់បង្ហាញអ្នកហាត់ការពីរបៀបរៀបចំ ចម្អិនម្ហូប និងការលក់ម្ហូបឱ្យមានគុណភាព
- អនុវត្តតាមកម្មវិធីសិក្សាមុខម្ហូប និងធ្វើការងារលក្ខណៈជាក្រុម
- ធ្វើការត្រួតពិនិត្យគ្រឿងទេសក្នុងស្តុក និងធ្វើការបញ្ជាទិញថែមបើចាំបាច់ ។
- មានបទពិសោធន៍ក្នុងការចម្អិនម្ហូបបែបខ្មែរ និងបែបអឺរ៉ុប
- មានចំណេះដឹងទៅលើស្តង់ដារសុវត្ថិភាព និងស្តង់ដារអនាម័យ
- មានបទពិសោធន៍ក្នុងការប្រើប្រាស់ឧបករណ៍ផ្ទះបាយផ្សេងៗ
- បើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកដទៃ
- ម៉ោងការងារមានការបត់បែន ដោយរួមបញ្ចូលទាំងការងារពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ ។
បើមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកឥឡូវនេះតាមរយៈអ៊ីមែល hr.kaliyanmith@friends-international.org ឬ តេឡេក្រាម https://t.me/Savong1982
Moreinfo: https://friends-international.org/join-our-team
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!