សួស្តីអ្នកទាំងអស់គ្នា ពី Friends International ខេត្តសៀមរាប និង ភ្នំពេញ!.
តើអ្នកជាអ្នកពូកែខាងរៀបចំ និងជាអ្នកច្បាស់លាស់មែនទេ? តើអ្នករីករាយក្នុងការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ទៅកាន់អ្នកដទៃឬទេ?
ប្រសិនបើអ្នកឆ្លើយថា "បាទ ឬ ចាស" នោះអ្នកប្រហែលជាបេក្ខជន ឬបេក្ខនារីដែលយើងត្រូវការហើយ!
យើងកំពុងរៀបចំនឹងបើកនូវស្តង់ ឬតូបលក់អាហារផ្សេងៗគ្នា ដែលស្ថិតនៅក្នុងទីកន្លែងបែបច្នៃប្រឌិតមួយរបស់ ហ្វ្រេន្ស ហ្វូ្យតឆឺ ហ្វែកធឺរី ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ។ អ្នកនឹងត្រូវបានធ្វើការរួមគ្នាជាមួយក្រុមការងារក្នុងការរៀបចំមុខម្ហូប ទាំងមុខម្ហូបអាស៊ី និងមុខម្ហូបអឺរ៉ុប សម្រាប់លក់ជូនអតិថិជនដែលមកពីជុំវិញពិភពលោក ។ អ្នកក៏នឹងត្រូវបានធ្វើការដោយផ្ទាល់ជាមួយអ្នកហាត់ការ ដែលមានបំណងចង់ក្លាយជាចុងភៅដ៏មានជំនាញម្នាក់ផងដែរ ។ នៅក្នុងតួនាទីនេះ អ្នកនឹងមានឱកាសដើម្បីរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ហើយអ្នកក៏ជាបុគ្គលគំរូម្នាក់សម្រាប់យុវវ័យផងដែរ ។
- ទំនួលខុសត្រូវសំខាន់ៗរួមមាន៖
- ធ្វើការសហការជាក្រុម ដើម្បីរក្សានូវស្តង់ដារអនាម័យ សុវត្ថិភាព ហាងលក់ម្ហូបត្រូវតែស្អាតជានិច្ច
- ទទួលស្វាគមន៍អតិថិជនក្នុងស្រុក និងក្រៅស្រុក និងបង្ហាញបញ្ជីមុខម្ហូបសម្រាប់ធ្វើការជ្រើសរើស
- ទទួលខុសត្រូវលើដំណើរការនៃការបញ្ជាទិញរបស់អតិថិជន ហើយធ្វើការកត់ត្រាវាទៅក្នុងប្រព័ន្ធ POS
- បង្ហាញអ្នកហាត់ការអំពីរបៀបនៃការគ្រប់គ្រងសាច់ប្រាក់
- ឆ្លើយតបទៅនឹងការសាកសួររបស់អតិថិជន ចេញវិក្កយបត្រ និងកត់ត្រាការណែនាំរបស់អតិថិជន ។
- ខាងក្រោមនេះជាការពណ៌នាអំពីអ្វីដែលអ្នកគួរមាន៖
- មានបទពិសោធន៍ក្នុងការទូទាត់សាច់ប្រាក់ផ្ទាល់ តាមកម្មវិធីធនាគារ និងម៉ាស៊ីនឆូតកាតជាដើម
- មានមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា
- មានការប្រាស្រ័យទាក់ទងល្អ និងស្គាល់ពីសេវាកម្មអតិថិជន
- រីករាយក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់អ្នកដទៃ
- មានជំនឿជឿជាក់ក្នុងការនិយាយភាសាខ្មែរ និងភាសាអង់គ្លេសទៅកាន់អតិថិជន
- ម៉ោងការងារមានការបត់បែន ដោយរួមបញ្ចូលទាំងការងារពេលយប់ និងថ្ងៃចុងសប្តាហ៍ផងដែរ ។
បើមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកឥឡូវនេះតាមរយៈអ៊ីមែល hr.kaliyanmith@friends-international.org ឬ តេឡេក្រាម https://t.me/Savong1982
Moreinfo: https://friends-international.org/join-our-team
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!