ក្រុមហ៊ុន CHDD Beauty Co.,Ltd គឺជាក្រុមហ៊ុនលក់គ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់នាំចូលពីសហរដ្ឋអាមេរិក ដែលបានបើកលក់ជាផ្លូវការតាមប្រព័ន្ធអនឡាញរយៈពេលជិត ១០ ឆ្នាំមកហើយ។បច្ចុប្បន្ន ក្រុមហ៊ុន ត្រូវការជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើការងារក្នុងមុខតំណែងដូចខាងក្រោម ៖
អត្ថប្រយោជន៍ផ្សេងៗ៖
- ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែងទៅតាមបទពិសោធន៍។
- ប្រាក់សម្រាប់ការធ្វើដំណើរ និងអាហារ
- ប្រាក់លើកទឹកចិត្តសម្រាប់ចូលឆ្នាំខ្មែរ ភ្ជុំ និងបុណ្យគ្រីស្មាស
- ប្រាក់ធ្វើការថែមម៉ោង (១៥០% និង២០០%)
- ធានារ៉ាប់រងសុខភាព ហានិភ័យការងារ និងសោធពីប.ស.ស
- គ្រប់គ្រងទំនិញចេញ និង ចូល
- ត្រួតពិនិត្យ និង ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ និង ប្រចាំខែ ជូនអ្នកគ្រប់គ្រង
- រៀបចំរបាយការណ៍កញ្ចប់ទំនិញលក់ជារៀងរាល់ថ្ងៃ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន
- ធ្វើការUpdate ទំនិញដែលដឹករួចនិង មិនទាន់ដឹកជាប្រចាំរៀងរាល់ថ្ងៃ
- ពិនិត្យតាមដានទំនិញចូលពីអាមេរិកជាប្រចាំ
- ធ្វើឯកសារជារៀងរាល់ថ្ងៃទាក់ទងទៅនឹងទំនិញចេញ-ចូល
- ចុះទៅឃ្លាំងដើម្បីពិនិត្យមើលថាការទទួលទំនិញបានល្អគ្រប់ចំនួននិង ការបញ្ចេញទំនិញមានភាពត្រឹមត្រូវច្បាស់លាស់
- ចុះត្រួតពិនិត្យមើលឃ្លាំងជាប្រចាំដើម្បីមើលការរៀបចំទុកដាក់ទំនិញឲ្យមានរបៀបត្រឹមត្រូវនិង រាយការណ៍ពីកាលបរិច្ឆេទទំនិញជិតផុតកំណត់
- ចុះរាប់ទំនិញគ្រប់ប្រភេទនៅក្នុងឃ្លាំងជាប្រចាំនិង រៀងរាល់ខែ
- រៀបចំរបាយការណ៍បាត់ឬ លើសក្រោយពេលរាប់ស្តុក ដោយមានចុះហត្ថលេខាអ្នករាប់ស្តុក ប្រធានផ្នែក
- ធ្វើការកែតម្រូវស្តុកឃ្លាំងឱ្យបានត្រឹមត្រូវក្រោយពេលរាប់រួចរាល់ប្រសិនបើមានបាត់ ឬ លើស
- ធ្វើការបង្វិលទំនិញចូលស្តុកពីអតិថិជននិងពេលអតិថិជនចង់ប្ដូរឥវ៉ាន់
- រៀបចំរបាយការណ៍ថ្លៃដឹកទំនិញគ្រប់ប្រភេទ
- របាយការណ៍ស្តុកបាត់លើស
- បង់ពន្ធប្រចាំខែនិង រៀបចំឯកសារផ្សេងៗពាក់ព័ន្ធនិងការបង់ពន្ធរបស់ក្រុមហ៊ុន
- ធ្វើការងារចាំបាច់ផ្សេងៗទៀត ដែលតម្រូវដោយអ្នកគ្រប់គ្រង
- មានបទពិសោធន៍ លើផ្នែកកាន់ស្ដុកយ៉ាងហោចណាស់រយៈពេល ១ ឆ្នាំឡើងទៅ។
- ចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់ POS។
- មានចំណេះដឹងភាសាអង់គ្លេសអាចសរសេរ និង និយាយបានល្អ។
- អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word & Ms Excel។
បេក្ខជន/បេក្ខនារី
ដែលមានចំណាប់អារម្មណ៍បំពេញការងារជាមួយក្រុមហ៊ុន CHDD Beauty Co.,Ltd
សូមផ្ញើប្រវត្តិរូបសង្ខេប(CV) និងលិខិតចំណាប់អារម្មណ៍ការងារ
ដោយបញ្ជាក់ពីប្រាក់ខែរំពឹងទុក ជាមួយរូបថត (4x6)
ផ្ញើមកតាមរយៈលេខ Telegram: 070 741 404
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!