អង្គការទឹកភ្លៀងកម្ពុជា ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលក្នុងស្រុក អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនបំរើគោលនយោបាយគណៈបក្ស និងបង្កើតឡើងដោយយោងទៅតាមស្ថានភាពតម្រូវការចាំបាច់របស់ប្រជាជននៅតាមជនបទក៍ដូចជាស្របទៅតាមផែនការយុទ្ធសាស្រ្ត និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។អង្គការទឹកភ្លៀងកម្ពុជាត្រូវបានចុះក្នុងបញ្ជីនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៤ ដើម្បីចាប់ផ្តើមអនុវត្តសកម្មភាពអោយសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។
ការអនុវត្តគម្រោង ”លើកកម្ពស់ការអនុវត្តគំនិតថ្មី ក្នុងការទទួលបានទឹកកែលម្អ និងមានសុវត្ថិភាព ដោយ ផ្តោតលើការជំរុញប្រើប្រាស់ថាមពលស្អាត ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់” ក្នុងគោលដៅចូលរួម ការធ្វើឲ្យប្រសើរឡើងក្នុងការទទួលបានប្រភពទឹកស្អាត និងហូបទឹកមានសុវត្ថិភាពនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋនៅក្នុងសហគមន៍ សិស្សានុសិស្សនៅតាមសាលារៀន និងគ្រួសារក្រីក្រនៅជនបទ ដែលគាំទ្រថវិកាដោយ អង្គការ UNDP ក្នុងឆ្នាំ ២០២២-២០២៤។
គោលដៅគម្រោង៖ «សុខភាពសហគមន៍ភូមិស្ទឹងថ្មីនឹងប្រសើរឡើងតាមរយៈការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រភពទឹកប្រកបដោយសុវត្ថិភាព»
គោលបំណង១៖ នៅពាក់កណ្តាលឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ នឹងទទួលបានទឹកប្រើប្រាស់ដែលមានការកែលម្អ និងទឹកសុវត្តិភាព គ្រប់គ្រាន់តាមរយៈការធ្វើអាងស្តុបទឹក និងពាងត្រងទឹកភ្លៀងតាមបែបបច្ចេកទេស
គោលបំណង២៖ នៅពាក់កណ្តាលឆ្នាំ ២០២៤ ប្រជាជនភូមិស្ទឹងថ្មីមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើសួនដាំបន្លែ ចិញ្ចឹមមាន់ និង បានបង្កើនចំណេះដឹងទាក់ទងការគ្រប់គ្រងថ្នាំកសិកម្ម ដើម្បីធ្វើឲ្យប្រភពទឹកល្អប្រសើរ និងជួយ អភិរក្សសហគមន៍ព្រៃឈើ ប្រកបដោយនិរន្តរភាព
អ្នកទទួលផល៖
- ៧០គ្រួសារមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកស្អាត
- ៥០គ្រួសារដែលមានប័ណ្ណក្រីក្ររស់នៅឆ្ងាយពីទីតាំងស្ថានីយទឹកស្អាតទទួលបានពាងទឹកសម្រាប់ប្រមូលទឹកភ្លៀងលក្ខណគ្រួសារ
- ២៥គ្រួសារបានអនុវត្តការចិញ្ចឹមមាន់ និងដាំបន្លែលក្ខណគ្រួសារ
- ការចូលរួមភាគលាភ ២០% ពីការផ្គត់ផ្គង់ទឹក ដើម្បីគាំទ្រដល់ការល្បាត និងការពារព្រៃសហគមន៍ចំនួន ៧១២ ហិកតា។
គោលបំណងនៃរង្វាយតម្លៃ
គោលបំណងនៃការវាយតម្លៃបញ្ចប់គម្រោងនេះ គឺដើម្បីស្វែងរកពីប្រសិទ្ធភាព ប្រសិទ្ធផល ភាពពាក់ព័ន្ធ ផលប៉ះពាល់ និងនិរន្តរភាពនៃគម្រោង ព្រមទាំងបទពិសោធន៍ដែលបានអនុវត្តកន្លងមក និងអនុសាសន៍នានាសម្រាប់រៀបចំផែនការអនុវត្តនាពេលអនាគត់ផងដែរ។
ព័ត៌មានអំពីការវាយតម្លៃគម្រោង
- មុខងារ៖ អ្នកវាយតម្លៃបញ្ចប់គម្រោង
- ប្រភេទការងារ៖ កិច្ចសន្យារយៈពេលខ្លី
- ពេលវេលា៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤
- ផលិតផលរង្វាយតម្លៃ៖ ប្រគល់-ទទួលរបាយការណ៍ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
- ប្រាក់កម្រៃ៖ ១,៥០០ (មួយពាន់ប្រាំរយដុល្លារអាមេរិក) បូកទាំងពន្ធកាត់ទុក១០%
- បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ដែលមានមុខវិជ្ជាពាក់ព័ន្ធ។
- មានបទពិសោធន៍ការងារជាមួយ NGO។
- មានបទពិសោធន៍ការងារវាយតម្លៃគម្រោងអភិវឌ្ឍន៍ ជាពិសេសបទពិសោធវាយតម្លៃកម្មវិធីគម្រោងខ្នាតតូច (GEF SGP UNDP) ត្រូវបានលើកទឹកចិត្ត។
វិសាលភាពការងារ
- វាយតម្លៃប្រសិទ្ធភាព ប្រសិទ្ធផល ភាពពាក់ព័ន្ធ ផលប៉ះពាល់ និងនិរន្តរភាពនៃគម្រោង។
- វាយតម្លៃ និងបង្ហាញពីបទពិសោធន៍ (lesson learned) ដែលគម្រោងបានអនុវត្តនិងអនុសាសន៍សម្រាប់រៀបចំផែនការអនុវត្តនាពេលអនាគត។
- ការវាយតម្លៃត្រូវគ្រប់ដណ្ដប់គ្រប់តំបន់គោលដៅនៃគម្រោង។
- ទំហំនៃការជ្រើសរើសគំរូ (sample) យ៉ាងតិច 15%នៃគ្រួសារទទួលផល និង 40% ទៅ 50%នៃអ្នកពាក់ព័ន្ធក្នុងការសម្របសម្រួលនិងការគ្រប់គ្រងគម្រោង។
តួនាទី និងការទទួលខុសត្រូវរបស់អ្នករង្វាយតម្លៃ
ផ្អែកលើការជ្រើសរើសដោយអង្គការទឹកភ្លៀងកម្ពុជាឬម្ចាស់ជំនួយ បេក្ខជនដែលបានមានបំណងដាក់ពាក្យសម្រាប់ការវាយតម្លៃគម្រោងនេះ ត្រូវផ្តល់មកអង្គការទឹកភ្លៀងកម្ពុជានូវ៖
- ផែនការសកម្មភាពលំអិត
- វិធីសាស្រ្តវាយតម្លៃ រួមមាន ប្រភេទទិន្នន័យ វិធីសាស្ត្រ និងឧបករណ៍ប្រមូលទិន្នន័យ និងរបៀប/វិធីសាស្រ្តវិភាគទិន្នន័យ និងព័ត៌មាន។
- ពិគ្រោះយោបល់ជាមួយអង្គការទឹកភ្លៀងកម្ពុជា ទម្រង់របាយការណ៍ និងកិច្ចការពាក់ព័ន្ធផ្សេងៗ មុននឹងចុះប្រមូលទិន្នន័យ។
- សេចក្ដីព្រាងរបាយការណ៍ធ្វើឡើង ជាភាសាខ្មែរ និងភាសាអង់គ្លេស ព័ត៌មានត្រឹមត្រូវ និងមិនលំអៀង។
- ធ្វើបទបង្ហាញសេចក្ដីព្រាងរបាយការណ៍ទៅអង្គការទឹកភ្លៀងកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលវាយតម្លៃ និងឈានទៅបញ្ចប់ របាយការណ៍វាយតម្លៃគម្រោងស្ថាពរ។
ការដាក់ពាក្យ និងកាលបរិច្ឆេទផុតកំណត់ទទួលពាក្យ
ក្រុមហ៊ុន/នីតិ/រូបវ័ន្តបុគ្គល ដែលមានបទពិសោធន៍ និងមានចំណាប់អារម្មណ៍ សូមផ្ញើនូវប្រវត្តិរូបសង្ខេប ផែនការសកម្មភាពលំអិតសម្រាប់ការងារវាយតម្លៃនេះ មកកាន់ការិយាល័យ អង្គការទឹកភ្លៀងកម្ពុជា តាមអាសយដ្ឋានឬតាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននក្នុងព័តមានទំនាក់ទំនងឱ្យបានមុនម៉ោង ៥:០0ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!