សមាគមឧកញ៉ាកម្ពុជា យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងជា មន្រ្តីគ្រប់គ្រងនិងសម្របសម្រួលកម្មវិធី
នាយកដ្ឋាន៖ នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
កន្លែងការងារ៖ ការិយាល័យសមាគមឧកញ៉ាកម្ពុជា
រាយការណ៍ទៅ៖ អគ្គលេខាធិការរង (ឬ អគ្គលេខាធិការ ឬអ្នកឧកញ៉ាប្រធាន តាមការចាំបាច់ ឬការណែនាំ)
ភារកិច្ចនិងការទទួលខុសត្រូវ
មន្រ្តីគ្រប់គ្រងកម្មវិធីនិងកិច្ចការសម្របសម្រួល ទទួលខុសត្រូវលើការងារប្រចាំថ្ងៃសំខាន់ៗដូចជា រៀបចំចាត់ចែងនិងគ្រប់គ្រងកម្មវិធី សម្របសម្រួលនិងទំនាក់ទំនងកិច្ចការទូទៅ ដែលពាក់ព័ន្ធនឹងផែនការសកម្មភាពនិងប្រតិបត្តិការប្រចាំថ្ងៃរបស់សមាគម។
- ការទទួលខុសត្រូវចម្បង
- ធ្វើផែនការរួមនិងលើកសំណើសម្រាប់អនុវត្តផែនការប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីសម្រេចទៅតាមទស្សនវិស័យ និងបេសកកម្មរបស់សមាគម។
- កសាងសំណើកម្មវិធីនិងឯកសារគាំទ្រដទៃទៀត ដើម្បីស្វែងរកប្រភពមូលនិធិមកទ្រទ្រង់កម្មវិធីសមាគម។
- រៀបចំចាត់ចែងនិងអនុវត្តកម្មវិធីដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីសម្រេចទៅតាមផែនការយុទ្ធសាស្ត្រគោលរបស់សមាគម។
- គ្រប់គ្រងកម្មវិធីនិងសកម្មភាពដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។
- សម្របសម្រួលកម្មវិធីនិងសកម្មភាពនានាជាមួយភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាគម។
- បង្កើតនិងរក្សាទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងនិងអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព។
- បង្កើត ប្រមូលនិងចងក្រងរបាយការណ៍សកម្មភាពដែលបានសម្រេច ដើម្បីធ្វើជាសៀវភៅ ព្រឹត្តិបត្រព័ត៌មាន និងឯកសារផ្លូវការផ្សេងៗ។
- បង្កើតយន្តការឆ្លើយតបនិងសម្របសម្រួលឱ្យបានត្រឹមត្រូវ ដើម្បីធានាពីប្រសិទ្ធភាពនៃការអនុវត្តការងារ។
- អនុវត្តភារកិច្ចដទៃៗទៀតតាមការកំណត់ដោយថ្នាក់ដឹកនាំ។
- សូចនាករសំខាន់ៗសម្រាប់ការអនុវត្តការងារ
- រៀបចំឱ្យមានបញ្ជីផែនការសកម្មភាព សំណើកម្មវិធី សំណើមូលនិធិត្រូវបានបង្កើតឡើង។
- អនុវត្តសកម្មភាពតាមផែនការដែលបានស្នើឡើងឬសកម្មភាពដែលស្នើឡើងក្នុងកាលៈទេសៈណាមួយ។
- ធ្វើរបាយការណ៍លទ្ធផលនិងឆ្លុះបញ្ចាំងនៃការអនុវត្តកម្មវិធី។
- ប្រមូលនិងចងក្រងរបាយការណ៍ទាំងអស់ដោយផ្អែកតាមបញ្ជីដែលបានស្នើឡើង។
- យន្តការសំខាន់ៗដែលគាំទ្រដល់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងារត្រូវបានបង្កើតឡើង។
លក្ខណៈសម្បត្តិ
- មានបរិញ្ញាបត្រឬសញ្ញាបត្រផ្នែកសេដ្ឋកិច្ច គ្រង់គ្រង ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ស្រាវជ្រាវរដ្ឋបាល ធនធានមនុស្សឬជំនាញប្រហាក់ប្រហែល។
- មានសមត្ថភាពរៀបចំចាត់ចែង ផ្តល់អាទិភាព និងធ្វើការងារជាក្រុម។
- មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំលើការងារដែលដាក់ពាក្យសុំនេះ។
- មានសមត្ថភាពប្រើប្រាស់MS Office ដូចជាMS Word, Excel, Power Point និងកម្មវិធីគ្រប់គ្រងនានារឹតតែប្រសើរ។
- មានជំនាញទំនាក់ទំនងល្អនិងមានសមត្ថភាពប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនិងទំនុកចិត្ត។
- មានម្ចាស់ការលើខ្លួនឯង ខិតខំធ្វើការងារនិងអាចធ្វើការងារផ្សេងៗទៀត។
- មានចំណោះដឹងផ្នែកភាសាបរទេសដូចជាអង់គ្លេស ចិន ថែ រឹតតែប្រសើរ។
- មានភាពស្មោះត្រង់និងការទទួលខុសត្រូវលើការងាររបស់ខ្លួន។
Moreinfo: https://cambodianoknha.org
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!