អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដមានជ័យ តាកែវ និងសៀមរាប។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ សម្រាប់មុខតំណែងជាបុគ្គលិកត្រួតពិនិត្យចម្រោះទឹក/PPIA ( Monitoring Staff/ PPIA ) ដែលមានទីតាំងនៅភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ការទទួលខុសត្រូវការងារ ៖
- ធ្វើការប៉ាន់ប្រមាណលើតម្រូវការ និងលើគម្រោងចម្រោះទឹកតាមរយៈសកម្មភាពចុះអង្កេតជាប្រចាំដែលសម្របសម្រួលដោយប្រធាន គម្រោងកម្មវិធីចម្រោះទឹកតាមខេត្ដនិងប្រធានកម្មវិធី ។
- រៀបចំពេលវេលាចុះសិក្សា និងទស្សនៈកិច្ចរបស់ក្រុមត្រួតពិនិត្យ ហើយធ្វើផែនការដើម្បីជួបប្រជុំជាមួយសហគមន៍។
- ជួបប្រជុំជាប្រចាំជាមួយនិងប្រធានគម្រោងប្រចាំខេត្ដ ដើម្បីអភិវឌ្ឍន៍ជាយុទ្ឋសាស្ដ្រត្រួតពិនិត្យការប្រើប្រាស់ចម្រោះទឹករបស់អតិថិជន។
- ធ្វើការប៉ាន់ប្រមាណពីតម្រូវការផ្នែកសុខភាព និងអនាម័យរបស់សហគមន៍ ហើយផ្ដល់នូវយុទ្ឋសាស្ដ្រអប់រំដ៏សមស្រប។
- សរសេររបាយការណ៍សកម្មភាពប្រចាំខែ ទៅកាន់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹករឺប្រធានគម្រោងប្រចាំខេត្ដ។
- ធ្វើការថតរូប អតិថិជនទទួលចម្រោះ និងបញ្ជូនទិន្នន័យតាមប្រពន្ធ័ Inform Builder ។
លក្ខខណ្ឌនៃការជ្រើសរើស ៖
- ត្រូវបញ្ចប់ការសិក្សាថ្នាក់ទី ១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ ។
- ត្រូវមានបទពិសោធន៍ធ្លាប់ធ្វើការងារសហគមន៍ យ៉ាងហោចណាស់ ២ ឆ្នាំ។
- អាចអាន និងសរសេរភាសាខ្មែរបានល្អ។ អាចប្រើប្រាស់កុំព្យូទ័របាន។
- មានជំនាញខាងផ្នែកទំនាក់ទំនង ចេះប្រែប្រួល និងអាចបត់បែនបានតាមកាលៈទេសៈ។
- មានជំនាញខាងការអភិវឌ្ឍន៍ ការគ្រប់គ្រងផ្ទាល់ខ្លួន ។
- ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា ។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តព្រៃវែង ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យខេត្តព្រៃវែង តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខ: (៨៨៥)-២៣៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ។
Moreinfo: https://www.clearcambodia.org/employment-opportunity
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!