អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុតនីសិន (Scott Neeson) ក្នុងឆ្នាំ២០០៤ ដើម្បីផ្តល់នូវការ អប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈាន មុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់ជូននូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនង សហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ន នេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ២៤០០នាក់និងប្រជាសហគមន៍ ជាង១០០០០គ្រួសារ។ ដើម្បីគាំទ្រដល់ការរីកចម្រើននេះអង្គការមូលនិធិកុមារកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកគ្រូបង្រៀនរូបវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖
១-អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនរូបវិទ្យា៖
គ្រូបង្រៀនរូបវិទ្យាគឺជាអ្នកអប់រំម្នាក់ដែលមានតួនាទីជាអ្នកបង្រៀនផងនិងអប់រំផង។ គ្រូបង្រៀនត្រូវមានសមត្ថភាពលើការដឹកនាំ លទ្ធផលរំពឹងទុកនៃមុខវិជ្ជារូបវិទ្យាឱ្យដល់សិស្សានុសិស្ស។ ចំពោះការបង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្ត បង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តបែប Flip Classroom។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវតាមរយៈ ការវាយតម្លៃជាប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពី បទបញ្ជាផ្ទៃក្នុងរបស់ សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន វិធានការរដ្ឋបាលរបស់សាលា និងច្បាប់ចរាចរ រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌប្រសិនបើអាច។
២-អំពីការទទួលខុសត្រូវសំខាន់ៗ៖
១. ការគ្រប់គ្រងថ្នាក់រៀន
-បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។
-ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
-ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។
-អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។
២. វិធីសាស្រ្តបង្រៀន
-បង្រៀនតាមអនឡាញដោយប្រើប្រាស់កម្មវិធី Chrome, Messenger, Telegram។
-បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តFlip Classroom។
-រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។
-រៀបចំកិច្ចតែងការបង្រៀនកម្រិតមធ្យម កិច្ចតែងការបង្រៀនខ្លី លើគ្រប់មេរៀនដែលមានការបញ្ជាក់ពីគោលបំណងមេរៀនឲ្យបាន
ច្បាស់លាស់។
-មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។
-តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។
៣. ឯកសារ និងការរៀបចំ
-មេរៀនត្រូវរៀបចំឲ្យបានល្អ។
-រៀបចំឯកសារក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវតាមក្រុមនីមួយៗ។
-ស្រង់វត្តមានរបស់សិស្សជាប្រចាំថ្ងៃ។
-ផ្តល់កិច្ចការផ្ទះ និងកិច្ចការស្រាវជ្រាវដល់សិស្ស។
-ត្រួតពិនិត្យកិច្ចការផ្ទះដែលបានដាក់ឲ្យសិស្ស។
-រៀបចំតេស្តប្រចាំខែជារៀងរាល់ខែ និងអត្រាកំណែ។
-ត្រូវបញ្ចូលពិន្ទុក្នុងប្រព័ន្ធប្រតិបត្តិការឱ្យបានទាន់ពេលកំណត់។
-រៀបចំតារាងពិន្ទុប្រចាំខែសម្រាប់គ្រូបន្ទុកថ្នាក់។
៤. ទំនាក់ទំនងសិស្ស និងការប្រឹក្សា
-ផ្តល់កិច្ចការផ្ទះបន្ថែមដល់សិស្សមួយចំនួនដែលខ្ជិល ឬខ្សោយនៅក្នុងថ្នាក់ និងផ្តល់ឥរិយាបថល្អដោយការព្រឹក្សាឬឲ្យដំបូន្មាន។
-មានឆន្ទៈជួយដល់សិស្សដែលមានការសិក្សាយឺតដោយផ្តល់ជាគំនិត គោលការណ៍ណែនាំ ការគាំទ្រ និងការតាមដានការសិក្សា។
-លើកទឹកចិត្តដល់សិស្សឲ្យប្រឹងប្រែងរៀនសូត្រ និងមានបុគ្គលិកលក្ខណៈល្អ។
៥. របាយការណ៍
-រាយការណ៍ដល់អ្នកគ្រប់គ្រងកម្មវិធីសិក្សាពីការអនុវត្តកម្មវិធីសិក្សា ប្រសិនបើមានបញ្ហាអ្វីកើតឡើង។
-បញ្ជូនសិស្សទៅជួបមន្ត្រីប្រតិបត្តិការ អ្នកថែទាំកុមារ/គិលានុបដ្ឋាយិការនៅពេលដែលសិស្សមានជម្ងឺនៅពេលពួកគេនៅក្នុងថ្នាក់។
-រាយការណ៍ដល់អ្នកគ្រប់គ្រង ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អនៅក្នុងថ្នាក់ ឬបង្ករបញ្ហា។
-អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងអប់រំ។
លក្ខខណ្ឌនៃការជ្រើសរើស៖
១-មានបទពិសោធន៍យ៉ាងតិច១ឆ្នាំឡើងទៅជាគ្រូបង្រៀនរូបវិទ្យាកម្រិតវិទ្យាល័យនិងកម្រិតអនុវិទ្យាល័យ របស់ក្រសួងអប់រំ យុវជន
និងកីឡាកាន់តែប្រសើរ។
២-បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសរូបវិទ្យា។
៣-មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសរូបវិទ្យាកាន់តែប្រសើរ។
៤-មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងមានការយល់ដឹងពីច្បាប់អប់រំ និងមានគំនិតច្នៃប្រឌិត ។
៥-មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
៦-មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
៧-មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
៨-មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។
៩-មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយ និងមានការគោរពចំពោះគ្នាទៅវិញទៅមក។
១០-មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
១១-មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ។
បៀវត្ស និងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
ការដាក់ពាក្យ៖
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២២២ ផ្លូវ ៦បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល jobs@cambodianchildrensfund.org។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ០២៣ ៩៩០ ៩៩៤ ឬចូលមើល តាមរយះគេហទំព័រ https://www.cambodianchildrens...។ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣។
Moreinfo: https://www.cambodianchildrensfund.org/get-involved/jobs
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!