អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្មវិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះអនុវត្តដោយ ផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង សៀមរាប ។ អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជាមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចំរុះចំនួន២នាក់ សម្រាប់ខេត្តមណ្ឌលគីរី។
ការទទួលខុសត្រូវៈ
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច គ្រប់គ្រងធនធានធម្មជាតិ អនាម័យទឹកស្អាត និងកាត់បន្ថយ គ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ។
- សម្របសម្រួលសហគមន៍ធ្វើផែនការដាំដុះ ជំរុញផលិតភាពកសិកម្ម និងធ្វើអោយផលិតផលកសិកម្មលំនឹងទីផ្សារដោយរៀបចំអោយមានកិច្ចសន្យាកសិកម្មរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ ផលិតផលកសិកម្ម។
- ធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងផ្តល់ពត៌មានទីផ្សារដល់កសិករគោលដៅ ។
- សម្របសម្រួល និងផ្តល់ការកសាងសមត្ថភាពដល់សមាជិកក្រុមកសិកម្ម និង សហគមន៍កសិកម្ម និងរៀបចំ ផែនការអាជីវកម្មសម្រាប់សហគមន៍កសិកម្មុ។
- តាមដាន និងប្រមូលទិន្នន័យពីភាពផ្លាស់ប្តូររបស់ក្រុមកសិករគោលដៅអោយបានជាប់លាប់ និងធ្វើបច្ចុប្បន្នភាពចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់គម្រោង។
- ធ្វើជាតំណាង ឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនៅ កំរិតថ្នាក់ស្រុក និង ខេត្ត។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យសម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និងប្រចាំឆ្នាំ។
សមត្ថភាពជំនាញៈ
- មានកំរិតយល់ដឹង នឹងបទពិសោធន៍លើ ផ្នែកកសិកម្ម រឺធនធានធម្មជាតិ រឺសេដ្ឋកិច្ច ។
- មានចំណេះដឹង និងបទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច(មានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានចំណេះដឹង និងបទពិសោធន៍ត្រួតពិនិត្យគម្រោង។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច២នាក់។ សូមផ្ញើរមក លោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់ បឹងកក់ទី២ ខ័ណ្ឌទូលគោក ត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ អ្នកដែលត្រូវជ្រើសរើសមកសំភាសន៍ ទើបទទួលបានពត៌មានដើម្បីមកសំភាសន៍។ ពត៌មានលំអិតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ០១២ ៦៣៣ ០២២។
Moreinfo: https://dpacam.org/job-announcement
Please mention "www.Cambodiajobs.Biz" where you saw the ad when you apply!