ដំណឹងជ្រើសរើសបុគ្គលិក
វិទ្យុមហានគរ FM93.5 គឺជាស្ថាប័នសារព័ត៌មានឯករាជ្យ និងមានវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដែលកំពុងផ្សព្វផ្សាយ តាមរលកធាតុអាកាស តាមបណ្តាញសង្គម និងតាមគេហទំព័រ និងផ្តល់ព័ត៌មានពិតនានា អំពីសង្គម សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម សិល្បៈ កីឡា។ល។ ក្នុងគោលដៅដើម្បីលើកកម្ពស់ការអប់រំទូទៅលើគ្រប់វិស័យ នៅក្នុងសង្គមខ្មែរ។ វិទ្យុមហានគរ FM93.5 ត្រូវការជ្រើសរើសបេក្ខជន-បេក្ខនារី ២រូបជាបន្ទាន់ សម្រាប់មុខងារជាអ្នកសារព័ត៌មាន ដែលត្រូវបំពេញការងារនៅរាជធានីភ្នំពេញ។
លក្ខខណ្ឌជ្រើសរើស៖
- មានសញ្ញាបត្របរិញ្ញាបត្រជំនាញសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារជាអ្នកសារព័ត៌មាន (អាទិភាព)
- មានជំនាញល្អ ក្នុងទំនាក់ទំនងសង្គម
- អាចនិយាយ និងស្តាប់ភាសាអង់គ្លេស (មធ្យម)
- មានចំណេះដឹងកុំព្យូទ័រ លើកម្មវិធីមូលដ្ឋាន Micro-Office និងកម្មវិធីកាត់តសម្លេង
- មានចំណេះដឹងសមរម្យ និងភាពឆ្លាតវៃ ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត អ៊ីម៉ែល និងបណ្តាញសង្គមផ្សេងៗ
- មានភាពអត់ធ្មត់ ស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- អាចធ្វើការលើសម៉ោង នៅថ្ងៃឈប់សម្រាកបុណ្យជាតិ ឬថ្ងៃចុងសប្តាហ៍ និងអាចចុះបំពេញការងារនៅតាមខេត្ត ក្នុងករណីចាំបាច់។
ទំនួលខុសត្រូវ៖
- ផលិតព័ត៌មានប្រចាំថ្ងៃ ព័ត៌មានពិសេស កិច្ចសម្ភាសន៍ និងរបាយការណ៍ស៊ើបអង្កេត
- រៀបចំរបាយការណ៍តាមការត្រូវការរបស់អ្នកគ្រប់គ្រងទូទៅ ឬចាងហ្វាងព័ត៌មាន
- អនុវត្តភារកិច្ចផ្សេងទៀត តាមការតម្រូវ
Closing date: 10 October 2016
បេក្ខជន-បេក្ខនារី ដែលមានចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅថតចំលង តាមរយៈ E-mail: fmmohanokor@gmail.com ឬផ្ញើមកកាន់ស្ថានីយ៍វិទ្យុមហានគរ FM93.5 អាសយដ្ឋាន ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ខដង្កោ រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩២ ៩១៣ ១១១។