ដំណឹងជ្រើសរើសបុគ្គលិក
សមាគម រីដា (REDA) ចុះបញ្ជីស្របច្បាប់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ លិខិតលេខ០០១/១៣
ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ និងជាប្រតិបត្តិករឥណទានជនបទ
ដោយបានចុះបញ្ជីទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជាលេខៈប្រ.ឥ០៧៤ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។ បច្ចុប្បន្នកំពុងធ្វើ ប្រតិបត្តិការឥណទាននៅក្នុងទីក្រុងភ្នំពេញ
ត្រូវការជ្រើសរើសបុគ្គលិក សម្រាប់បម្រើការងារមុខតំណែង
ប្រធានសាខាចំនួន ០២ នាក់
ប្រធានសាខាចំនួន ០២ នាក់
Duties:
- ស្តាប់ការណែនាំគោលការ នីតិវិធី និងសេចក្តីសម្រេច របស់សមាគម រីដា
- អនុវត្តមុខងារ-តួនាទី របស់ខ្លួនឲ្យបានល្អប្រសើរឡើង
- ស្តាប់ និងអនុវត្តតាមអ្នកគ្រប់គ្រងផ្ទាល់
- រៀបចំរបាយការណ៍ប្រចាំថ្ងៃ-សប្តាហ៍-ខែ
- ពង្រឹងលើក្រមសីលធម៌ឲ្យបានល្អ និងទទួលខុសត្រូវលើតួនាទី-ភារៈកិច្ចរបស់ខ្លួន
- ចូលរួមហ្វឹកហ្វឺន ឬបណ្តល់ព័ត៌មានពីថ្នាក់ដឹកនាំ ឲ្យយល់ច្បាស់ពីគោលការណ៍ នីតិវិធី នានាឲ្យទាន់សម័យ
- ព្យាយាមយល់ដឹងពីភាពទាន់សម័យ និងសេចក្តីណែនាំ របស់សមាគម រីដា ដើម្បីអនុវត្តឲ្យបានល្អ និង ដើម្បីឲ្យសមាគម រីដាឈានមុខគេគ្រប់សេវាកម្ម
- ព្យាយាមអានពីគោលការណ៍ និងនីតិវិធី នៃមុខងារ-តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ក្នុង សមាគម រីដា
- រិះរកនីតិវិធីថ្មីៗ ដើម្បីអភិវឌ្ឍការងារឲ្យកាន់តែប្រសើរឡើង
- ខិតខំអភិវឌ្ឍចំណេះដឹងខាងក្រៅបន្ថែមទៀត ដើម្បីឲ្យការងាររីកចំរើនឡើង
- ជួយថែរក្សាទ្រព្បសម្បត្តិសមាគម រីដា បរិស្ថានសង្គម ក្រមសីលធម៌និងវប្បធម៌ការងារឲ្យបានល្អ។
Requirements
- ត្រូវមានបទពិសោធន៍ទាក់ទងទៅនឹងមុខដំណែងចាប់ពី០២ឆ្នាំឡើងទៅ
- មានកំរិតវប្បធម៌ចាប់ពីបរិញ្ញាបត្រ ឡើងទៅ ផ្នែកគ្រប់គ្រង, គ្រប់គ្រងទូទៅ,គ្រប់គ្រងរដ្ឋបាល ឬសញ្ញាបត្រដែលមានតំលៃស្មើ
- មានអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ រូបសម្បត្តិសមរម្យ និងមានឆន្ទៈ ក្នុងការធ្វើការងារ
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើការងារជាក្រុម
- មានការតាំងចិត្តខ្ពស់នៅក្នុងការបំពេញការងារពីថ្នាក់គ្រប់គ្រង។
សមាគម
រីដា(REDA)ផ្តល់ជូនបុគ្គលិកនូវប្រាក់បៀវត្សរ៍រហូតដល់
$២៥០ ក្នុង១ខែ ដែលសមស្របទៅតាមទីផ្សារការងារ
បទពិសោធន៍ការងាររបស់បុគ្គលិក,ផ្តល់ថ្លៃឯកសណ្ឋានការងារចាប់ពី$៦០ រហូតដល់$១២០ក្នុង១ឆ្នាំតាមលំដាប់ថ្នាក់,ប្រាក់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ
៥០% និងបុណ្យភ្ជុំបិណ្ឌ
៥០%, ផ្តល់ប្រាក់លើកទឹកចិត្ត,
ផ្តល់ប្រាក់បញ្ចប់ថ្នាក់បរិញ្ញាបត្រ $២០,
ផ្តល់ប្រាក់មុខតំណែង, ប្រាក់ធានារ៉ាប់រង់លើសុខភាព$១៥០ក្នុង១ឆ្នាំ, ឧបត្ថម្ភសាំង,
ទូរស័ព្ទដៃ, កាតទូរស័ព្ទ, ការផ្តល់ប្រាក់ជួលម៉ូតូ ពីបុគ្គលិក $២០ ក្នុង១ខែ,
ប្រាក់ឧបត្ថម្ភកូនចំនួន ០៤នាក់ កូនម្នាក់ៗទទួលបាន $១៥ ក្នុង១ខែ
ផ្តល់រហូតដល់ ១៨ឆ្នាំ។
បេក្ខជន
ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV)
មានបិទរូបថត (៤x៦)
មួយសន្លឹក និងឯកសារ ដែលពាក់ព័ន្ធមកការិយាល័យកណ្តាល
របស់ សមាគម រីដា ដែលមាន អាសយដ្ឋានផ្ទះ លេខ ៨៤ សេ ផ្លូវលេខ ៤៣០ ក្រុម ២៧ ភូមិ ០៤ សង្កាត់ទំនប់ទឹក,
ខណ្ឌចំការមន, រាជធានីភ្នំពេញ រឺ ផ្ញើតាមរយៈ Email: chanpisethgneouk@gmail.com។
ថ្ងៃធ្វើការងារៈ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ និង ចាប់ពីម៉ោង៧:
៣០នាទីព្រឹក រហូតដល់ម៉ោង ៤: ៣០នាទីល្ងាច, ឈប់ទទួលពាក្យនៅថ្ងៃទី ០៦
ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់។ ព័ត៌មានបន្ថែមទូរស័ព្ទលេខៈ
012 31 50 94/096 79 88 009