ដំណឹងជ្រើសរើសបុគ្គលិក
សមាគម រីដា (REDA) ចុះបញ្ជីស្របច្បាប់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ លិខិតលេខ០០១/១៣ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ និងជាប្រតិបត្តិករឥណទានជនបទ ដោយបានចុះបញ្ជីទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជាលេខៈប្រ.ឥ០៧៤ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។ បច្ចុប្បន្នកំពុងធ្វើ ប្រតិបត្តិការ ឥណទាននៅក្នុងទីក្រុងភ្នំពេញ ត្រូវការជ្រើសរើសបុគ្គលិក សម្រាប់បម្រើការងារមុខតំណែង
រដ្ឋបាល ចំនួន ០២ នាក់ (ភេទប្រុស )
រដ្ឋបាល ចំនួន ០២ នាក់ (ភេទប្រុស )
Duties:
Requirements
សមាគម រីដា(REDA)ផ្តល់ជូនបុគ្គលិកនូវប្រាក់បៀវត្សរ៍រហូតដល់ $២៥០ ក្នុង១ខែ ដែលសមស្របទៅតាមទីផ្សារការងារ បទពិសោធន៍ការងាររបស់បុគ្គលិក,ផ្តល់ថ្លៃឯកសណ្ឋានការងារចាប់ពី$៦០ រហូតដល់$១២០ក្នុង១ឆ្នាំតាមលំដាប់ថ្នាក់,ប្រាក់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៥០% និងបុណ្យភ្ជុំបិណ្ឌ ៥០%, ផ្តល់ប្រាក់លើកទឹកចិត្ត, ផ្តល់ប្រាក់បញ្ចប់ថ្នាក់បរិញ្ញាបត្រ $២០, ផ្តល់ប្រាក់មុខតំណែង, ប្រាក់ធានារ៉ាប់រង់លើសុខភាព$១៥០ក្នុង១ឆ្នាំ, ឧបត្ថម្ភសាំង, ទូរស័ព្ទដៃ, កាតទូរស័ព្ទ, ការផ្តល់ប្រាក់ជួលម៉ូតូ ពីបុគ្គលិក $២០ ក្នុង១ខែ, ប្រាក់ឧបត្ថម្ភកូនចំនួន ០៤នាក់ កូនម្នាក់ៗទទួលបាន $១៥ ក្នុង១ខែ ផ្តល់រហូតដល់ ១៨ឆ្នាំ។- គ្រប់គ្រងនិងថែរក្សាឯកសារឥណទានឲ្យមានសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ ទុកដាក់នៅកន្លែង ដែលមានសុវត្ថិភាព ងាយស្រួលក្នុងការស្វែងរក
- ទទួលបន្ទុកលើការផ្គត់ផ្គង់សំភារៈការិយាល័យគ្រប់ផ្នែកក្នុងសាខាសាមីឲ្យគ្រប់គ្រាន់និងទាន់ពេល
- រៀបចំតាមដាន ផ្ទៀងផ្ទាត់រាល់ការប្រើប្រាស់សំភារៈការិយាល័យប្រចាំខែ និងស្នើសុំទិញបន្ថែម សម្រាប់ខែថ្មី។
- ទទួលបន្ទុកលើការតាមដានរាល់ចរាចរណ៍ឯកសារឥណទានដែលដកចេញ និងដាក់ចូលក្នុងទូវិញ
- ទទួលខុសត្រូវធ្វើរបាយការណ៍ឯកសារឥណទានប្រចាំថ្ងៃដែលបានទទួលពីផ្នែកបេឡានិងរបាយការណ៍ ឯកសារឥណទានប្រចាំខែជូនទៅថ្នាក់គ្រប់គ្រងឲ្យបានត្រឹមត្រូវទាន់ពេលវេលា
- ចាត់ចែងធ្វើរបាយការណ៍ស្តុកសំភារៈនិងឧបករណ៍យានយន្តឲ្យបានត្រឹមត្រូវតាមគោលការណ៍
- និងសេចក្តីណែនាំជូនអ្នកគ្រប់គ្រង និងថ្នាក់មានសមត្ថកិច្ចឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- រៀបចំ និងរក្សាសោភ័ណ្ឌភាពរបស់អង្គភាពឲ្យមានភាពល្អប្រសើរ មានផាសុខភាព
- ចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និង អនាម័យបរិស្ថានទាំងមូលរបស់អង្គភាពក្នុងសាខាសាមី។
Requirements
- ត្រូវមានបទពិសោធន៍ចាប់ពី០២ឆ្នាំឡើងទៅ
- មានកំរិតវប្បធម៌ចាប់ពី ឆ្នាំទី៤ ឡើងទៅ ឬ កំពុងសិក្សា ផ្នែកគ្រប់គ្រង រដ្ឋបាល
- មានអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ រូបសម្បត្តិសមរម្យ និងមានឆន្ទៈ ក្នុងការធ្វើការងារ
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើការងារជាក្រុម
- មានការតាំងចិត្តខ្ពស់នៅក្នុងការបំពេញការងារពីថ្នាក់គ្រប់គ្រង។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) មានបិទរូបថត (៤x៦) មួយសន្លឹក និងឯកសារ ដែលពាក់ព័ន្ធមកការិយាល័យកណ្តាល របស់ សមាគម រីដា ដែលមាន អាសយដ្ឋានផ្ទះ លេខ ៨៤ សេ ផ្លូវលេខ ៤៣០ ក្រុម ២៧ ភូមិ ០៤ សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន, រាជធានីភ្នំពេញ រឺ ផ្ញើតាមរយៈ Email: chanpisethgneouk@gmail.com។ ថ្ងៃធ្វើការងារៈ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ និង ចាប់ពីម៉ោង៧: ៣០នាទីព្រឹក រហូតដល់ម៉ោង ៤: ៣០នាទីល្ងាច, ឈប់ទទួលពាក្យនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់។ ព័ត៌មានបន្ថែមទូរស័ព្ទលេខៈ 012 31 50 94/096 79 88 009