ដំណឹងជ្រើសរើសបុគ្គលិក
សមាគម រីដា (REDA) ចុះបញ្ជីស្របច្បាប់ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ លិខិតលេខ០០១/១៣ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ និងជាប្រតិបត្តិករឥណទានជនបទ ដោយបានចុះបញ្ជីទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជាលេខៈប្រ.ឥ០៧៤ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។ បច្ចុប្បន្នកំពុងធ្វើ ប្រតិបត្តិការឥណទាននៅក្នុងទីក្រុងភ្នំពេញ ត្រូវការជ្រើសរើសបុគ្គលិក សម្រាប់បម្រើការងារមុខតំណែង
មន្រ្តីឥណទាន ចំនួន ១០ នាក់ (ទាំងពីរភេទ)
ភារៈកិច្ច និងទំនួលខុសត្រូវ
- ផ្សព្វផ្សាយផលិតផលនិងសេវាកម្មឥណទានទៅដល់អតិថិជន នៅក្នុងតំបន់ប្រតិបត្តិ ការរបស់ខ្លួន
- ទទួលខុសត្រូវពង្រីកឥណទាននៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
- ចុះវាយតម្លៃជ្រើសរើសអតិថិជន ដែលមានសក្តានុពល ដើម្បីផ្តល់ប្រាក់កម្ចី
- ទទួលខុសត្រូវក្នុងការបញ្ចេញ និងការប្រមូលប្រាក់សងត្រលប់របស់អតិថិជន និងដោះស្រាយទុនខូច
- ទទួលរៀបចំឯកសារផ្តល់ប្រាក់កម្ចីឲ្យបានសម្រេចទៅតាមគោលការណ៍ របស់សមាគម រីដា បំពេញកិច្ចការផ្សេងៗ តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
- មានកំរិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ ឬ កំពុងសិក្សា
- ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទីផ្សារ គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ ។
- ផ្តល់អាទិភាពចំពោះសិស្សានុសិស្សដែលទើបតែប្រលងធ្លាក់ឬជាប់បាក់ឌុប
- មានអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា និងមានឆន្ទៈ ក្នុងការធ្វើការងារ។
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើការងារជាក្រុម
- មានការតាំងចិត្តខ្ពស់នៅក្នុងការបំពេញការងារជាមួយក្រុមគ្រួសារចំណូលតិច
- ចំពោះមុខតំណែង មន្រ្តីឥណទាន ត្រូវមានម៉ូតូផ្ទាល់ខ្លួន
សមាគម រីដា(REDA)ផ្តល់ជូនបុគ្គលិកនូវប្រាក់បៀវត្សរ៍រហូតដល់ $២៥០ ក្នុង១ខែ ដែលសមស្របទៅតាមទីផ្សារការងារ បទពិសោធន៍ការងាររបស់បុគ្គលិក,ផ្តល់ថ្លៃឯកសណ្ឋានការងារចាប់ពី$៦០ រហូតដល់$១២០ក្នុង១ឆ្នាំតាមលំដាប់ថ្នាក់,ប្រាក់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៥០% និងបុណ្យភ្ជុំបិណ្ឌ ៥០%, ផ្តល់ប្រាក់លើកទឹកចិត្ត, ផ្តល់ប្រាក់បញ្ចប់ថ្នាក់បរិញ្ញាបត្រ $២០, ផ្តល់ប្រាក់មុខតំណែង, ប្រាក់ធានារ៉ាប់រង់លើសុខភាព$១៥០ក្នុង១ឆ្នាំ, ឧបត្ថម្ភសាំង, ទូរស័ព្ទដៃ, កាតទូរស័ព្ទ, ការផ្តល់ប្រាក់ជួលម៉ូតូ ពីបុគ្គលិក $២០ ក្នុង១ខែ, ប្រាក់ឧបត្ថម្ភកូនចំនួន ០៤នាក់ កូនម្នាក់ៗទទួលបាន $១៥ ក្នុង១ខែ ផ្តល់រហូតដល់ ១៨ឆ្នាំ។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេប (CV) មានបិទរូបថត (៤x៦) មួយសន្លឹក និងឯកសារ ដែលពាក់ព័ន្ធមកការិយាល័យកណ្តាល របស់ សមាគម រីដា ដែលមាន អាសយដ្ឋានផ្ទះ លេខ ៨៤ សេ ផ្លូវលេខ ៤៣០ ក្រុម ២៧ ភូមិ ០៤ សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន, រាជធានីភ្នំពេញ រឺ ផ្ញើតាមរយៈ Email: chanpisethgneouk@gmail.com។ ថ្ងៃធ្វើការងារៈ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ និង ចាប់ពីម៉ោង៧: ៣០នាទីព្រឹក រហូតដល់ម៉ោង ៤: ៣០នាទីល្ងាច, ឈប់ទទួលពាក្យនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់។ ព័ត៌មានបន្ថែមទូរស័ព្ទលេខៈ 012 31 50 94/096 79 88 009